សិក្ខាសាលាផ្សព្វផ្សាយពូជស្រូវ ដែលធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ និងបង្កើតទំនាក់ទំនងទីផ្សារ
ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៏កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ (TSSD-AF) ក្រោមជួយឧបត្ថម្ភរបស់ ADB IFAD និងរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពូជស្រូវ ដែលធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ និងបង្កើតទំនាក់ទំនងទីផ្សារ ដែលប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ប្រាក់ ជាតិថូ ជាប្រធានគ្រប់គ្រងគម្រោង និងលោក កាតំ សុនាវណ្ណ ជាប្រធានសម្របសម្រួលថ្នាក់ខេត្ត មានអ្នកចូលរួមចំនួន៦០នាក់ ស្ត្រី៥នាក់ ដែលជាសហគមន៏ផលិតពូជស្រូវ អ្នកប្រមូលទិញស្រូវ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកលក់ពូជ ជាដើម។
<