សិក្ខាសាលាថ្នាក់ខេត្ត ស្តីពីការបូកសរុបលទ្ធផលបញ្ចប់ការអនុវត្តគម្រោងខេត្តត្បូងឃ្មុំ
ក្រោយពីការអនុវត្តអស់រយៈពេល៥ឆ្នាំ ២០១២-២០១៧ កន្លងមក គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៏កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាប(TSSD)នៅខេត្តត្បូងឃ្មុំ ត្រូវបានរៀបចំបូកសរុបលទ្ធផលបញ្ចប់គម្រោងហើយ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូគម្រោង និងកសិករសហការយ៉ាងច្រើនកុះករ។