ការបង្ហាញបច្ចេកទេសពីការអនុវត្តកសិកម្មល្អ (GAP) ផលិតកម្មដំណាំម្រះ
ការបង្ហាញពីការអនុវត្តកសិកម្មល្អ (GAP) ផលិតកម្មដំណាំម្រះ របស់កសិករ យ៉ាង យឿន រស់នៅក្នុងភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
អនុវត្តដោយក្រុមគាំទ្របច្ចេកទេសកសិកម្មស្រុកពញាក្រែក នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប។
ឈ្មោះមន្ត្រីទទួលបន្ទុក លោក ជៀង សារិទ្ធ (០១២ ៩១១៧២៩)។
កសិករកំពុងរៀបចំដីដើម្បីក្រាលកៅស៊ូ រៀបចំដាក់កូនម្រះ។
ការទាញទុយោដាក់បង្កប់ក្រោមកៅស៊ូ ដើម្បីធ្វើ Trip Irrigation។
ផ្ទាំងកៅស៊ូត្រូវបានក្រាលដោយក្រុមការងារបច្ចេកទេសរបស់គម្រោង និងកសិករ។
អ្នកបច្ចេកទេសកំពុងធ្វើការចោះ ចន្លោះដើម្បីដាក់កូនម្រះដាំ។
កូនម្រះដែលបានបណ្តុះរួចរាល់ត្រៀមនឹងដាក់ដាំ។