វគ្គសិក្ខាសាលាស្តីពីអនុសញ្ញាលុបបំបាត់រាល់ទម្រង់រើសអើងលើស្ត្រី(អនុសញ្ញាស៊ី ដ)

សិក្ខាសាលានេះបានចាប់ផ្តើមឡើងពីខេត្តបន្ទាយមានជ័យមុនគេ ក្នុងកម្មវិធីមួយថ្ងៃពេញដោយចាប់ពីថ្ងៃទី០៩ ខែមិថុនា​ឆ្នាំ​២០១៥​​។​ ថ្ងៃ ១០​មិថុនា នៅក្នុងខេត្តសៀមរាប នៅថ្ងៃទី​១១​មិថុនា​នៅក្នុងខេត្ត​កំពង់ធំ និងនៅថ្ងៃ​១២​ ខែមិថុនា​ នៅខេត្តកំពង់ចាម ដែលសរុបអ្នកចូលរួមមកពីខេត្ត កំពង់ចាម និង​ត្បូងឃ្មុំ ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង​​​​​​​​​​​​​​លើកកម្ពស់ចំណេះដឹងអំពីសិទ្ធិស្ត្រី​​ ដល់ ជនបង្គោលយេនឌ័រខេត្ត ស្រុក អ្នកផ្សព្វផ្សាយឃុំ សមាជិកក្រុមប្រឹក្សាឃុំ មន្រ្តីគ.ជ.អ.បទទួលបន្ទុកយេនឌ័រ  មន្រ្តីGDA/DCUទទួលបន្ទុកយេនឌ័រចំនួន​ និង មន្រ្តីMPTCទទួលបន្ទុកយេនឌ័រ។

  1. ការបង្ហាញអំពីអនុសញ្ញា ស៊ី ដ
  2. ច្បាប់អំពើហិង្សា
  3. ពាក្យគន្លឹះនៃអនុសញ្ញា ស៊ី ដ
  4. របាយការណ៍វគ្គយេនឌ័រកំពង់ចាម CEDAW
  5. របាយការណ៍វគ្គសិក្ខាសាលាអនុសញ្ញាស៊ី ដ
  6. អត្ថន័យនៃការរើសអើង
  7. អនុសញ្ញាចូលធរមាន
  8. អំពើហិង្សាក្នុងគ្រួសារ