ផ្សព្វផ្សាយអំពី អាហារូបត្ថម្ភសម្រាប់ទារក កុមារតូច ស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន ដល់សមាជិកក្រុមកែលម្អជីវភាព

អ្នកផ្សព្វផ្សាយ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់បានសហការណ៍ជាមួយមេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ/សង្កាត់ រៀបចំផ្សព្វផ្សាយអំពី អាហារូបត្ថម្ភសម្រាប់ទារក កុមារតូច ស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន ដល់សមាជិកក្រុមកែលម្អជីវភាពចំនួន១២៤១ក្រុមតាមភូមិគោលដៅ ចំនួន១១៩៥ភូមិ ១៩៦ឃុំ និង២៨ស្រុក ក្នុងខេត្តគោលដៅទាំង៥ ចាប់ផ្តើមពីត្រីមាសទី៣ ឆ្នាំ២០១៥។ មាតិកាសំខាន់ៗដែលត្រូវយកមកផ្សព្វផ្សាយមាន មូលដ្ឋានគ្រឹះនៃអាហារួបត្ថម្ភ (ប្រភេទ និងប្រភពនៃអាហារ) អនាម័យចំណីអាហារ ដំបូន្មានពីការរៀបចំរបៀបធ្វើម្ហូបសម្រាប់កែលម្អអាហារបន្ថែម និងការដឹកនាំអនុវត្តផ្ទាល់ធ្វើបបរខាប់គ្រប់គ្រឿង។ ការផ្សព្វផ្សាយមានការគាំទ្រពីមន្រ្តីទទួលបន្ទុកយេនឌ័រថ្នាក់ខេត្ត និងថ្នាក់ស្រុក ទីប្រឹក្សា​ LIMCA និង SSP2។