វគ្គបណ្តុះបណ្តាលស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ

ដល់មន្រ្តីផ្សព្វផ្សាយ និងគណ​:​កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់

ដោយមានការសហការណ៏ និងគាំទ្រពីមន្រ្តីទទួលបន្ទុកយេនឌ័រនៅថ្នាក់ខេត្ត និងទីប្រឹក្សា​​​ LIMCA មន្រ្តីទទួលបន្ទុកយេនឌ័រថ្នាក់ស្រុកបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ រយះពេល០២ថ្ងៃ នៅតាមស្រុកគោលដៅរបស់គម្រោង។ គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលគឺ ផ្ដល់ចំណេះដឹងមូលដ្ឋានអំពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ និងពង្រឹងសមត្ថភាពពីរបៀបរៀបចំកិច្ចតែងការមេរៀនសមស្របសម្រាប់បង្រៀនដល់មន្រ្តីផ្សព្វផ្សាយ និងគណ​:​កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ សម្រាប់ផ្សព្វផ្សាយបន្តដល់សមាជិកក្រុមកែលម្អជីវភាព។ ខ្លឹមសារសំខាន់នៃមេរៀនគឹផ្តោតលើគោលគំនិតគន្លឹះរបស់យេនឌ័រ ស្វែងយល់អំពីនិយមន័យ  និងពាក្យគន្លឹះសំខាន់ៗទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ កត្តាបណ្តាលអោយមានប្រែប្រួលអាកាសធាតុ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ យេនឌ័រពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើស្រ្តី  និងកុមារ និងការបញ្រ្ជាបយេនឌ័រក្នុងការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងការពិភាក្សាអំពីការរៀបចំកិច្ចតែងការបង្រៀន។