សិក្ខាសាលាថ្នាក់ជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០

ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ (TSSD-AF) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម នី គឹមសាន ប្រធានគ្រប់គ្រងគម្រោង(NCDDs)និងលោក ប្រាក់ ជាតិថូ ប្រធានគ្រប់គ្រងគម្រោង(MAFF) នៅសណ្ឋាគារច័ន្ទមណ្ណីមណ្ណីច័ន្ទសុខសាន្ត ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីខេត្តគោលដៅទាំងប្រាំពីរ និងសេវាករ ព្រមទាំងលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ច គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកពាក់ព័ន្ធក្នុងក្របខ័ណ្ឌគម្រោងទាំងអស់សរុបចំនួន៧៩នាក់ ស្ត្រី១៨នាក់ ក្នុងគោលបំណងពិភាក្សានិងសម្រេចពីផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២០ បន្ទាប់ពីបានបញ្ចប់សិក្ខាសាលាថ្នាក់ខេត្តរួចរាល់មក ដើម្បើសម្រេចឲ្យបានតាមលទ្ធផលរំពឹងទុករបស់គម្រោងគឺជីវភាពរស់នៅ និងការបន្សាំចំពោះការប្រែប្រួលអាកាសធាតុនៅឃុំគោលដៅនៃខេត្តទាំងប្រាំពីរនៅតំបន់ទន្លេសាប នឹងត្រូវធ្វើឲ្យប្រសើរឡើង។

width=