ការប្រគល់ស្រូវពូជចំនួន២០០០ គីឡូក្រាម មានពូជផ្ការំដួល និងសែនក្រអូប ដល់សហគមន៍ចំនួន ៤ ដែលបានរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងឆ្នាំ២០២០ ក្នុងខេត្តបន្ទាយមានជ័យ

នៅថ្ងៃពុធ ទី៥ ខែឧសភា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ (TSSD-AF) បានប្រគល់ស្រូវពូជចំនួន២០០០ គីឡូក្រាម មានពូជផ្ការំដួល និងសែនក្រអូប ដល់សហគមន៍ចំនួន ៤ ដែលបានរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងឆ្នាំ២០២០ ដែលក្នុងមួយសហគមន៍ទទួលបានចំនួន ៥០០គីឡូក្រាម ក្នុងនោះមានសហគមន៍ផលិតពូជស្រូវរំដួលទានកាំ សហគមន៍ផលិតពូជស្រូវអាងជើងគ្រុះ សហគមន៍ផលិតពូជស្រូវពោធិ៍រាំបុណ្យចម្រើនផល និងសហគមន៍ផលិតពូជស្រូវសំរោងមានជ័យ។

width=