ការប្រគល់សម្ភារ​សម្រាប់ធ្វេីបង្ហាញផលិតកម្មកូនមាន់ស្រុក (បង្កាត់សិប្បនិម្មិត) នៅក្នុងស្រុកគោលដៅ នៃខេត្តសៀមរាប

នៅថ្ងៃទី០៦-០៧ ខែមេសា​ ឆ្នាំ២០២១ ក្រុមការងារអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ខេត្តសៀមរាប (PAC, PAMRIC, AERISO, CMAW​) និងមន្ត្រីសម្របសម្រួលស្រុក បានចុះសម្របសម្រួល ប្រគល់សម្ភារ​ សម្រាប់ធ្វេីបង្ហាញផលិតកម្មកូនមាន់ស្រុក (បង្កាត់សិប្បនិម្មិត) ចំនួន៧បង្ហាញ ដោយស្រុកសូទ្រនិគម​២​បង្ហាញ​ ស្រុកស្វាយលេី១បង្ហាញ​ ស្រុកបន្ទាយស្រី១បង្ហាញ​ ស្រុកវ៉ារិន១បង្ហាញ​ ស្រុកអង្គរជុំ១បង្ហាញ​ ក្រឡាញ់១បង្ហាញ​ និងផ្តល់កូនមាន់ សម្រាប់បង្ហាញមាន់សាច់១បង្ហាញនៅស្រុកស្វាយលេី។

width=