ការផ្តល់ឧបករណ៍ដាំគ្រាប់ពូជស្រូវ (ELI Seeders) ចំនួន ១០ គ្រឿង ជូនដល់ក្រុមកសិករផលិតស្រូវពូជនៅស្ថានីយ៍កសិកម្មបល្ល័ង្ក ខេត្តកំពង់ធំ

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ (TSSD-AF) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ដោយមានការគាំទ្រ និងផ្តល់ឧបករណ៍ដាំគ្រាប់ពូជស្រូវ (ELI Seeders) ចំនួន ១០ គ្រឿង ឧបត្ថម្ភពីកម្មវិធីខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា (CAVAC) ជំហានទី២ ជូនដល់ក្រុមកសិករផលិតស្រូវពូជ (TSSD-AF) ចំនួន១០ ក្រុម (ក្រុមឈូកខ្សាច់ ត្នោតជុំ បញ្ញាជីរាជ សន្ទុកក្រៅ អូរគន្ធរ ត្រពាំងឬស្សី សណ្តាន់សាមគ្គី សាគ្រាមជោគជ័យ ងនចម្រើនផលនិង ឈើទាលសែនជ័យ) នៅស្ថានីយ៍កសិកម្មបល្ល័ង្ក ខេត្តកំពង់ធំ។

width=