វគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសថតវីដេអូ ការសរសេរខ្លឹមសារ និងបច្ចេកទេសកែសម្រួលវីដេអូ ដល់ខេត្តគោលដៅទាំង៧៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប

គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាបជំហាន២ បានសហការជាមួយក្រុមការងារនៃនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសថតវីដេអូ ការសរសេរខ្លឹមសារ និងបច្ចេកទេសកែសម្រួលវីដេអូ (Video shooting, content writing and editing) នៅក្នុងខេត្តគោលដៅទាំងប្រាំពីរ ដើម្បីបង្កើនសមត្ថភាពមន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) ឲ្យចេះផលិតវីដេអូប្រកបដោយគុណភាពសម្រាប់ផ្សព្វផ្សាយព័ត៌មានកសិកម្មតាមបណ្តាញសង្គមដល់កសិករគោលដៅ និងក្រៅគោលដៅ។

សកម្មភាពវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) នៅខេត្តបាត់ដំបង នៅថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមចំនួន២៩នាក់ ស្ត្រីចំនួន២០នាក់។

width=

សកម្មភាពវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមចំនួន៣៧នាក់ ស្ត្រីចំនួន១៨នាក់។

សកម្មភាពវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) នៅខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែមិថុនា-០១ ខែកក្កដា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមចំនួន៣៣នាក់ ស្ត្រីចំនួន១៤នាក់។

សកម្មភាពវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមិថុនា-០១ ខែកក្កដា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមចំនួន៣០នាក់ ស្ត្រីចំនួន១៣នាក់។

សកម្មភាពវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) នៅខេត្តកំពង់កំពង់ចាម នៅថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមចំនួន២៨នាក់ ស្ត្រីចំនួន១២នាក់។

សកម្មភាពវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) នៅខេត្តកំពង់ធំ នៅថ្ងៃទី០៧-១០ ខែកក្កដា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមចំនួន៥០នាក់ ស្ត្រីចំនួន២០នាក់។

សកម្មភាពវគ្គបណ្តុះបណ្តាលដល់មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) នៅខេត្តសៀមរាប នៅថ្ងៃទី០៧-១០ ខែកក្កដា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមចំនួន៥៦នាក់ ស្ត្រីចំនួន១៨នាក់។