សិក្ខាសាលាផ្សព្វផ្សាយពូជស្រូវដែលធន់ទ្រាំនឹងអាកាសធាតុ និងបង្កើតទំនាក់ទំនងទីផ្សារ

ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយពូជស្រូវដែលធន់ទ្រាំនឹងអាកាសធាតុ និងបង្កើតទំនាក់ទំនងទីផ្សារ ក្រោមអធិបតីភាព លោក ប្រាក់ ជាតិថូ អគ្គនាយករងនាយកដ្ឋានកសិកម្ម និងជាប្រធានគ្រប់គ្រងគម្រោង លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងជាប្រធានសម្របសម្រួលបច្ចេកទេសកសិកម្មខេត្ត និង លោក លីវ លាងហ៊ី អនុប្រធានទីប្រឹក្សាគម្រោងថ្នាក់ជាតិ សមាសភាពចូលរួមមាន សហគមន៍ផលិតពូជស្រូវ ម្ចាស់រោងម៉ាស៊ីន អង្គការពាក់ព័ន្ធនឹងដំណាំស្រូវ និងមន្ត្រីមន្ទីរកសិកម្ម សរុបចំនួន ៤២នាក់ ស្ត្រី ០៨នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ។